Samsung ជ្រើសរើសរដ្ឋតិចសាស់ ជាទីតាំងរោងចក្រផលិតបន្ទះឈីបថ្មី តម្លៃ ១៧ពាន់លានដុល្លារ

ក្រុមហ៊ុន Samsung បានជ្រើសរើសទីតាំងមួយនៅជិតទីក្រុង Taylor ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក សម្រាប់រោងចក្រផលិតបន្ទះឈីបថ្មី តម្លៃ ១៧ពាន់លានដុល្លារ ស្របពេលដែលកំពុងមានការខ្វះខាតបន្ទះឈីបជាសកល។